ការអត់ឱនទោសដែលមិននឹកស្មានដល់
ជំរុំប្រមូលផ្តុំ វេវិនប្រាក ជាកន្លែងដែលពួកណាហ្ស៊ីបានប្រហារជីវិតស្រ្តីស្លូតត្រង់ អស់ជិត៥ម៉ឺននាក់។ នៅពេលដែលកងទ័ពរំដោះចូលជំរុំប្រមូលផ្តុំនេះ ពួកគេក៏បានរកឃើញក្រដាសមួយសន្លឹកដែលបានខ្ញុកខ្ញី នៅក្នុងចំណោមសាកសពទាំងឡាយ។ ក្នុងក្រដាសនោះ គេឃើញមានសេចក្តីអធិស្ឋាន មានខ្លឹមសារដូចតទៅ : ឱព្រះអម្ចាស់អើយ សូមនឹកចាំបុរស និងស្រ្តីទាំងឡាយ ដែលមានសុឆន្ទៈ តែក៏សូមនឹកចាំ អំពីអ្នកដែលមានបំណងអាក្រក់ផងដែរ។ ប៉ុន្តែ សូមកុំនឹកចាំ អំពីទុក្ខវេទនា ដែលពួកគេបានផ្តល់ឲ្យយើងខ្ញុំឡើយ។ សូមនឹកចាំ អំពីផលផ្លែ ដែលយើងខ្ញុំបានបង្កើតចេញពីទុក្ខវេទនានេះ ដែលមានដូចជា មិត្តភាព និងសាមគ្គីភាព ភាពស្មោះត្រង់ ការបន្ទាបខ្លួន សេចក្តីក្លាហាន ភាពសប្បុរស និងភាពអស្ចារ្យនៃចិត្ត ដែលបានកើតចេញពីទុក្ខវេទនានេះ។ ហើយពេលដែលពួកគេទទួលការជំនុំជម្រះ សូមឲ្យផលផ្លែដែលយើងខ្ញុំបង្កើតបាននេះ បានក្លាយជាមូលហេតុ ដែលពួកគេគួរតែទទួលការអត់ឱនទោសពីព្រះអង្គ។
ខ្ញុំមិនដឹងថា ស្រ្តីម្នាក់នោះ មានការភ័យខ្លាច និងការឈឺចាប់ប៉ុណ្ណាទេ ពេលដែលគាត់កំពុងតែសរសេរសេចក្តីអធិស្ឋាននេះ។ ពាក្យពេចន៍ដែលគាត់បានសរសេរនេះ បានបង្ហាញចេញនូវការអត់ឱនទោស ដែលមិនអាចពិពណ៌នាបាន។ គាត់បានធ្វើនូវរឿងមួយដែលគេមិននឹកស្មានដល់ គឺគាត់បានទូលសូមឲ្យព្រះជាម្ចាស់ អត់ឱនទោសដល់អ្នកដែលកំពុងធ្វើទារុណកម្មមកលើនាង។
សេចក្តីអធិស្ឋាននេះ បានធ្វើឲ្យខ្ញុំនឹកចាំ អំពីការអធិស្ឋានរបស់ព្រះគ្រីស្ទ។ បន្ទាប់ពីគេបានចោទបង្ខូចព្រះអង្គ ព្រមទាំងចម្អកឲ្យ វាយដំ និងបន្ទាបបន្ថោកព្រះអង្គ នៅចំពោះមុខពួកបណ្តាជន គេក៏បាន “ឆ្កាងព្រះអង្គ ជាមួយនឹងឧក្រឹដ្ឋជនពីរនាក់”(លូកា ២៣:៣៣)។ ព្រះកាយព្រះអង្គត្រូវគេព្យួរនៅលើឈើឆ្កាង…